ពិធីពិនិត្យព្យាបាលជំងឺ អប់រំសុខភាព ចែកឱសថព្យាបាលជំងឺ និងផ្តល់សេវាកម្មឥតគិតថ្លៃ

ពិធីពិនិត្យព្យាបាលជំងឺ អប់រំសុខភាព ចែកឱសថព្យាបាលជំងឺ និងផ្តល់សេវាកម្មឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ប៉េះ សុខនាង អនុបប្រធានការិយាល័យ បានចូលរួមពិធីពិនិត្យព្យាបាលជំងឺ អប់រំសុខភាព ចែកឱសថព្យាបាលជំងឺ និងផ្តល់សេវាកម្មឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សួស គង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកភ្នំស្រួច តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។
កម្មវិធីនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួង គណៈអភិបាលរងខេត្ត គណៈអភិបាលស្រុក ប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញវិញខេត្ត អជ្ញាធរស្រុក ក្រុមគូពេទ្យស្ម័គ្រចិត្ដ ព្រមទាំងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបទៀត។