សិក្ខាសាលាបច្ចេកទេសផ្សព្វផ្សាយប្រកាសស្តីពី “ការទទួលស្គាល់សហគមន៍ និងអេកូទេសចរណ៍”

សិក្ខាសាលាបច្ចេកទេសផ្សព្វផ្សាយប្រកាសស្តីពី “ការទទួលស្គាល់សហគមន៍ និងអេកូទេសចរណ៍”
សៀមរាប,ថ្ងៃចន្ទ ៧ កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ឆៃ បូណា អនុប្រធានមន្ទីរទេសចរណ៍ខេត្ត និងលោក សៅ កក្កដា មន្ត្រីកម្មសិក្សា បានចូលរួមសិក្ខាសាលាបច្ចេកទេសផ្សព្វផ្សាយប្រកាសស្តីពី “ការទទួលស្គាល់សហគមន៍ និងអេកូទេសចរណ៍” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នៅសណ្ឋាគារម៉េម័រសៀមរាប (Memoire Siem Reab)។