បុណ្យសមុទ្រ ២០២៤

ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”

ពីថ្ងៃទី១៣ កើត ដល់ ថ្ងៃទី១៥ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ដល់ ១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត

សាវតា៖

  • ពិធីបុណ្យសមុទ្រត្រូវបានរាជរាដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកចុងសប្តាហ៍ទីមួយនៃខែធ្នូរៀងរាល់ឆ្នាំ។
  • រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យរៀបចំធ្វើពិធីបុណ្យនេះឡើងតាមបណ្តាខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រ ដោយឈរលើគោលការណ៍ផ្លាស់វេនគ្នាជារៀងរាល់ឆ្នាំបន្ទាប់ពីឆ្នេរសមុទ្រសកម្ពុជា បានចូលជាសមាជិកនៃក្លឹបឆ្នេរសមុទ្រដ៍ស្អាតជាងគេបំផុតនៅលើពិភពលោក។
  • ពិធីបុណ្យសមុទ្រលើកទី ១ ឆ្នាំ២០១១ ឆ្លងចូល ឆ្នាំ២០១២ ប្រារព្ធឡើងនៅខេត្តព្រះសីហនុ
  • ពិធីបុណ្យសមុទ្រលើកទី ២ ឆ្នាំ២០១៣ ប្រារព្ធឡើងនៅខេត្តកែប
  • ពិធីបុណ្យសមុទ្រលើកទី ៣ ឆ្នាំ២០១៤ ប្រារព្ធឡើងនៅខេត្តកោះកុង
  • ពិធីបុណ្យសមុទ្រលើកទី ៤ ឆ្នាំ ២០១៥ ប្រារព្ធឡើងនៅខេត្តកំពត
  • ពិធីបុណ្យសមុទ្រលើកទី ៥ ឆ្នាំ ២០១៦ ប្រារព្ធឡើងនៅខេត្តព្រះសីហនុ
  • ពិធីបុណ្យសមុទ្រលើកទី ៦ ឆ្នាំ ២០១៧ ប្រារព្ធឡើងនៅខេត្តកែប
  • ពិធីបុណ្យសមុទ្រលើកទី ៧ ឆ្នាំ ២០១៨ ប្រារព្ធឡើងនៅខេត្តកោះកុង
  • ពិធីបុណ្យសមុទ្រលើកទី ៨ ឆ្នាំ ២០១៩ ប្រារព្ធឡើងនៅខេត្តកំពត
  • ឆ្នាំ២០២០ និង ឆ្នាំ២០២១ ពិធីបុណ្យសមុទ្រ បានផ្អាកដោយសារការរីករាលដាលជំងឺកូវីដ-១៩
  • ពិធីបុណ្យសមុទ្រលើកទី ៩ ចាប់ផ្តើមធ្វើបន្តឡើងវិញ ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ
  • ពិធីបុណ្យសមុទ្រលើកទី ១០ ឆ្នាំ២០២៣ ប្រារព្ធឡើងនៅខេត្តកែប
  • ពិធីបុណ្យសមុទ្រលើកទី ១១ ឆ្នាំ២០២៤ ប្រារព្ធឡើងនៅខេត្តកំពត

គោលបំណង៖

  • គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាតដើម្បីបម្រើដល់ការអភិវឌ្ឍន៏ទេសចរណ៍ប្រកដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្ធផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឲ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិនិងអន្តរជាតិមកទស្សនាកាន់តែច្រើន។

សេចក្តីជូនដំណឹងស្តីពី ការរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”

កម្មវិធីបុណ្យសមុទ្រ

ព័ត៌មានបុណ្យសមុទ្រ ២០២៤

រូបភាព និងវីដេអូ

ពលរដ្ឋម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ព្រះរាជនិពន្ធព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”

អបអរបេតិកភណ្ឌ និងចិរភាព នៃតំបន់ឆ្នេរ

ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍

ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍

ពិធីជិះកង់កម្សាន្តមហាជនចម្ងាយ ១២គម ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនាស្តង់ពិព័រណ៍ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត

ទិដ្ឋភាព៏ស្រស់ស្អាតនៃព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ នាខេត្តកំពត។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្រោមប្រធានបទ” អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា អញ្ជើញចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋអាជីវករ និងទេសចរបរទេស ដែលកំពុងស្នាក់នៅលើទឹកដីខេត្តកំពតដ៏មានសក្តានុពល នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤

អបអរសាទរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ នាខេត្តកំពត ក្រោមប្រធានបទ៖ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤

ពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត នឹងរៀបចំការប្រកួតកីឡាចំនួន១០ប្រភេទ

ព្រឹត្តិការណ៍ដ៏ធំក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា «ពិធីបុណ្យសមុទ្រ» លើកទី១១ ជុំទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្នុងទឹកដីខេត្តកំពតយើង