ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអញ្ជេីញចូលរួមក្នុងព្រឹត្តិការណ៍ត្រៀមមុនសម្រាប់ព្រឹត្តិការណ៍ហ្កាំប៊ល ៣០០០ រ៉ាល់លី
សៀមរាប, ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអញ្ជេីញចូលរួមក្នុងព្រឹត្តិការណ៍ត្រៀមមុនសម្រាប់ព្រឹត្តិការណ៍ហ្កាំប៊ល ៣០០០ រ៉ាល់លី នៅព្រះរាជាណាចក្រកម្ពុជា Pre-Gumball 3000 Rally in Cambodia ដែលដឹកនាំរៀបចំ និងសម្របសម្រួលដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅព្រលានយន្តហោះចាស់ ខេត្តសៀមរាប ដោយមានការបើកបរសាកល្បង (Drag Race) រថយន្ត Gumball 3000 ចំនួនប្រមាណ 60 គ្រឿង និងមានអ្នកចូលរួមទស្សនារាប់ពាន់នាក់ផងដែរ។
ព្រឹត្តិការណ៍ហ្កាំប៊ល ៣០០០ រ៉ាល់លី នឹងរៀបចំឡើងជាផ្លូវការនៅថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ រាល់ថវិកាដែលទទួលបាន ពីព្រឹត្តិការណ៍នេះ នឹងត្រូវបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប។
Siem Reap, September 1, 2024 – H.E Sok Soken, Minister of Tourism, participated in a pre-event for the Pre-Gumball 3000 Rally in Cambodia, organized by the Ministry of Tourism in collaboration with Chip Mong and other related institutions. The event took place at the old airport in Siem Reap, featured a Drag Race with approximately 60 Gumball 3000 cars and attracted thousands of spectators.
The official Gumball 3000 Rally is scheduled to take place from September 15-17, 2024, in Phnom Penh and Siem Reap. All proceeds from the event will be donated to Angkor Hospital for Children in Siem Reap.