|

កម្មវិធីប្រណាំងទូក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅខេត្តរតនគិរី

(ខេត្តរតនគិរី)៖ កាលពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកម្មវិធីប្រណាំងទូក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបរិវេណតំបន់រមណីយដ្ឋានមាត់បឹងកន្សែង។

កម្មវិធីនេះ បានរៀបចំឡើងដោយមានពិធីក្រុងពលី និមន្តព្រះសង្ឃចំរើនព្រះបរិត្ត ប្រោះព្រំសុំសេចក្តីសុខជូនដល់ក្រុមកីឡាករប្រណាំងទូកទាំងអស់ ការតាំងបង្ហាញប្រទីបរបស់អង្គភាពនានា ពិធីដាល់អំបុករបស់ជនជាតិដើមភាគតិចចារ៉ាយ ស្តង់ពិព័រណ៍សមិទ្ធផលនានារបស់ខេត្ត ការប្រគំតន្រ្តីជូនប្រជាពលរដ្ឋកម្សាន្តសប្បាយ ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទររហូតដល់ព្រះរាជពិធីបុណ្យអុំទូកផងដែរ។