|

ឆេ្នរប៉ាក់ខ្លង កន្លែងលំហែកាយ ខេត្តកោះកុង

ឆេ្នរកោះយ៉ ឬឆេ្នរប៉ាក់ខ្លង ទេសភាពដ៏ស្រស់ត្រកាលនាពេលល្ងាច ។ ដើម្បីធ្វើដំណើរទៅដល់ឆ្នេរប៉ាក់ខ្លង អ្នកទាំងអស់គ្នាត្រូវធ្វើដំណើរចេញពីក្រុងខេមរិភូមិន្ទទីរួមខេត្តកោះកុង ឆ្ពោះទៅកាន់ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ប្រមាណតែ៧គីឡូម៉ែត្រតែប៉ុណ្ណោះ នោះយើងនឹងទៅដល់ឆ្នេរមួយនោះហើយ។

នៅពេលយើងទីដល់ទីនោះ យើងនឹងឃើញឆ្នេរសមុទ្រសក្បុសដ៏វែងជាមួយខ្យល់បក់រសៀកៗដែលធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ។ ទេសភាពឆ្នេរប៉ាក់ខ្លងពិតជាធ្វើឲ្យយើងមើលមិនចេះជិនណាយ សំលេងរលកគ្រាំៗ អមជាមួយនឹងខ្សាច់សដ៏វែង យើងអាចងូតទឹកលេងកំសាន្ត ស្រូបយកខ្យល់បរិសុទ្ធ។

នៅទីនោះមានតូបលក់ម្ហូបអាហារសមុទ្រស្រស់ៗ មានម្ហូបជាច្រើនដែលផ្តល់ឲ្យអ្នកដែលទៅលេងកំសាន្តអាចជ្រើសរើសបានតាមការចង់បាន។ លើសពីនេះលោកអ្នកក៏អាចជួលទូកជិះលេងកំសាន្តបានផងដែរ។