មន្ត្រីការិយាល័យជំនាញនៃមន្ទីរទេសចរណ៍ខេត្តក្រចេះ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនូវគណៈកម្មការសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ

(ក្រចេះ)៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីការិយាល័យជំនាញនៃមន្ទីរទេសចរណ៍ខេត្ត បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនូវគណៈកម្មការសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ ដោយមានការចូលរួមគាំទ្រពីអាជ្ញាធរស្រុកព្រែកប្រសព្វ អាជ្ញាធរឃុំជ្រោយបន្ទាយ និងភាគីពាក់ព័ន្ធក្រោមកិច្ចសហការគាំទ្រពីអង្គការ WWF។