វគ្គបណ្តុះបណ្ដាលស្តីពីការពង្រឹងគុណភាពសេវាកម្ម និងសុវត្ថិភាពទេសចរណ៍

(ខេត្តព្រះសីហនុ)៖ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានសហការជាមួយសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ រៀបចំបើកវគ្គបណ្តុះបណ្ដាលស្តីពី “ការពង្រឹងគុណភាពសេវាកម្ម និងសុវត្ថិភាពទេសចរណ៍” ដើម្បីពង្រឹងសមត្ថភាពដល់អ្នកបើកបររ៉ឺម៉កកង់បីទទួលភ្ញៀវទេសចរតាមនាវាទេសចរណ៍ និងភ្ញៀវទេសចរណ៍ទូទៅ ដោយមានអ្នកចូលរួមចំនួន ៦២នាក់។