កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៧ ក្រោមប្រធានបទ “អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible Tourism – Sustaining ASEAN Future)”
វៀងចន្ទន៍ ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៧ ក្រោមប្រធានបទ “អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible Tourism – Sustaining ASEAN Future)” ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន, ថ្នាក់ដឹកនាំទេសចរណ៍អាស៊ានបូកបី, ថ្នាក់ដឹកនាំទេសចរណ៍ឥណ្ឌា រុស្ស៊ី ព្រមទាំងតំណាងស្ថាប័នអន្តរជាតិសំខាន់ៗក្នុងវិស័យទេសចរណ៍។ ក្នុងអំឡុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងការប្រែក្លាយកម្ពុជា ក៏ដូចជាអាស៊ានជាគោលដៅទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន និងបានផ្លាស់ប្តូរយោបល់អំពីការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍អាស៊ានក្រោយឆ្នាំ២០២៥ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនក្នុងវិស័យទេសចរណ៍ ប្រកបដោយចីរភាព និងភាពធន់ សម្រាប់តំបន់អាស៊ានទាំងមូល។
![](https://asset.cambodia.gov.kh/tourism/2024/01/photo_2024-01-25_21-35-39-1024x768.jpg)
![](https://asset.cambodia.gov.kh/tourism/2024/01/photo_2024-01-25_21-35-40-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/01/photo_2024-01-25_21-35-41-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/01/photo_2024-01-25_21-35-42-2-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/01/photo_2024-01-25_21-35-42-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/01/photo_2024-01-25_21-35-44-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/01/photo_2024-01-25_21-41-36-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/01/photo_2024-01-25_21-41-37-1024x682.jpg)