|

ជួបជាមួយ លោកស្រី Jane Sun នាយិកាប្រតិបត្តិ ក្រុមហ៊ុន Trip.com ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

Trip.com Group Limited គឺជាវេបសាយធ្វើដំណើរមួយឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយ សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក។ អ្នកទេសចរទូទាំងពិភពលោក ក៏អាចធ្វើការកក់សេវាកម្មទេសចរណ៍ ដូចជាសំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើម នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈវេបសាយ Trip.com ហើយកាលពីថ្ងៃទី២៤ ឧសភា ២០២៣ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូតាមរយៈប្រព័ន្ធឌីជីថលជាមួយនឹង Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ(smart airport) នៅក្នុងខេត្តសៀមរាបផងដែរ។

ទីក្រុងដាវ៉ូស សហព័ន្ធស្វីស រសៀលថ្ងៃអង្គារ ទី១៦ មករា ២០២៤