សកម្មភាពមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចុះសិក្សាសក្តានុពលទេសចរណ៍ និងប្រមូលទិន្នន័យសំខាន់ៗនៅតាមរមណីយដ្ឋាននិងគោលដៅទេសចរណ៍ ចំនួន ៥ទីតាំង

(ខេត្តបាត់ដំបង)៖ នាថ្ងៃទី០៥-០៩ ខែមករា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចុះសិក្សាសក្តានុពលទេសចរណ៍ និងប្រមូលទិន្នន័យសំខាន់ៗនៅតាមរមណីយដ្ឋាននិងគោលដៅទេសចរណ៍ ចំនួន ៥ទីតាំង ដើម្បីរៀបចំគម្រោងសមិទ្ធិលទ្ធភាពអភិវឌ្ឍគោលដៅទេសចរណ៍ក្រុង-ស្រុក រួមមាន៖ ១) គោលដៅទេសចរណ៍ ល្អាងកង្កែប (ស្រុកបាណន់) ២) គោលដៅទេសចរណ៍ ល្អាងទាក់ទ្រាំង (ស្រុករតនមណ្ឌល) ៣) រមណីយដ្ឋាន ទឹកពុះ (ស្រុកកំរៀង) ៤) រមណីយដ្ឋាន ល្អាង១០០ ភ្នំប្រាំពីរ (ស្រុកភ្នំព្រឹក) និង ៥)ទឹកធ្លាក់ព្រំដែនកម្ពុជាថៃ (ស្រុកសំពៅលូន)៕