|

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបឯកឧត្តម Dato Sri Tiong King Sing រដ្ឋមន្រ្តីទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ីក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន២០២៤ នៅប្រទេសឡាវ

វៀងចន្ទន៍ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបឯកឧត្តម Dato Sri Tiong King Sing រដ្ឋមន្រ្តីទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ីក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន២០២៤ នៅប្រទេសឡាវ ដើម្បីពិភាក្សាអំពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានប្តេជ្ញាជំរុញប្រសិទ្ធភាពក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី ដើម្បីពង្រឹងការងាររៀបចំសកម្មភាពនានាដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ភាពជាដៃគូ និងបង្កើនការផ្សព្វផ្សាយទេសចរណ៍រួមគ្នាឱ្យកាន់តែប្រសើរថែមទៀត។