ពិធីបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤”

សៀមរាប ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ – ពិធីបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ដោយមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា ការបញ្ចាំងវីដេអូមិត្តភាពកម្ពុជា-ចិន រួមជាមួយ ការទូងស្គរប្រកាសបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិ ក្រុមសិល្បៈ តារាល្បីៗ វិនិយោគិន ភ្ញៀវទេសចរកម្ពុជា-ចិន សរុបជាង ១,០០០នាក់ រួមជាមួយ ការផ្សាយផ្ទាល់ពិសេស ដោយទូរទស្សន៍ជាតិកម្ពុជា ដោយមានការផ្សាយបន្តផ្ទាល់លើបណ្តាញទូរទស្សន៍ទាំងអស់ នៅកម្ពុជាព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានានៃប្រទេសចិន។

Siem Reap, 13th January 2024 – The Official Opening Ceremony of the “2024 Cambodia-China People-to-People Exchange Year” was presided over by Samdech Pichey Sena TEA Banh, Supreme Privy Council to His Majesty the King and High Representative of Samdech Akka Moha Sena Padei Techo HUN Sen, President of Supreme Privy Council to the His Majesty the King, and H.E. LI Shulei, Member of the Political Bureau and Head of the Publicity Department of Central Committee of the Communist Party of China. The Opening Ceremony presented the video of Cambodia-China friendship, showcased cultural exchanges through joints performing arts, traditional drumming, dance and music, and announced the official launching of the “2024 Cambodia-China People-to-People Exchange Year”. This event was attended by approximately 1,000 Cambodian and Chinese high ranking officials, delegates, artists, investors, national and international media, famous celebrities, influencers and tourists with live broadcast by TVK and live coverage on all of Cambodia’s TV channels as well as Chinese media.