វគ្គបណ្តុះបណ្ដាលបំពាក់បំប៉នស្តីពីការផ្តល់បដិសណ្ឋារកិច្ច្ណ និងការពង្រឹងគុណភាពសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ៖ ដើម្បីលើកកម្ពស់គុណភាពសេវាកម្មក៏ដូចជាផ្តល់ភាពពេញចិត្តដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តព្រះសីហនុ ស្របតាមផែនការ យុទ្ធសាស្ត្រ បង្កើន៥- BUILD និង អភិវឌ្ឍ៣- 3Ds របស់ក្រសួងទេសចរណ៍ ក៏ដូចជាអនុវត្តតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត នាថ្ងៃទី ២៩ខែមករា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍បានសហការជាមួយអាជ្ញាធរក្រុងកោះរ៉ុងបើកវគ្គបណ្តុះបណ្ដាលបំពាក់បំប៉នស្តីពី “ ការផ្តល់បដិសណ្ឋារកិច្ច្ណ និងការពង្រឹងគុណភាពសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ” រយៈពេលពីរថ្ងៃ ២៩-៣០ ខែមករាឆ្នាំ២០២៤ ដោយ មានសិក្ខាកាមចូលរួមសរុប ២៧នាក់ ស្រ្តី ១៣នាក់ មកពីអាជីវកម្មភោជនីយដ្ឋានចំនួន ១៣ ទីតាំង។