វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជាដោយប្រយោល លើមុខជំនាញការិយាល័យជួរមុខ ក្រោមក្របខណ្ឌគម្រោងហូកានៃក្រសួងទេសចរណ៍

(ខេត្តបន្ទាយមានជ័យ)៖ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជាដោយប្រយោល លើមុខជំនាញការិយាល័យជួរមុខ ក្រោមក្របខណ្ឌគម្រោងហូកានៃក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ Swisscontact និងបានចែកជូន វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមចំនួន ១៧រូប។