ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សានតូ ដាម៉ូស៊ូម៉ាតូ (H.E. Dr Santo Darmosumarto) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សានតូ ដាម៉ូស៊ូម៉ាតូ (H.E. Dr Santo Darmosumarto) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការនៃការពង្រឹងទេសចរណ៍រវាងប្រទេសទាំងពីរ លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការតភ្ជាប់ និងស្ដង់ដាទេសចរណ៍ ដើម្បីជំរុញលំហូរភ្ញៀវទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូតបានសង្កត់ធ្ងន់ពីកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញការយល់ដឹងអំពីគោលដៅទេសចរណ៍របស់ប្រទេសទាំងពីរ តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ពីតំបន់ទេសចរណ៍សំខាន់ៗរបស់ឥណ្ឌូណេស៊ី មកកាន់គោលដៅទេសចរណ៍សំខាន់ៗដែលមានភាពទាក់ទាញរបស់កម្ពុជាដូចជា៖ ខេត្តសៀមរាប និងតំបន់ឆ្នេរជាដើម។
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-13_20-33-57-683x1024.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-13_20-34-00-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-13_20-34-02-683x1024.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-13_20-34-05-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-13_20-34-07-683x1024.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-13_20-34-10-683x1024.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-13_20-34-14-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-13_20-34-16-1024x683.jpg)