ខេត្តព្រះសីហនុ បានទទួលនាវាទេសចរណ៍មួយគ្រឿងឈ្មោះ SEA BOURN ENCORE បានចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តព្រះសីហនុ បានទទួលនាវាទេសចរណ៍មួយគ្រឿងឈ្មោះ SEA BOURN ENCORE បានចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ ដែលភ្ញៀវទេសចរភាគច្រើនជនជាតិអង់គ្លេស និងអាមេរិក សរុបចំនួនប្រមាណ ៥៦១នាក់ និងនាវិក ៤២០នាក់។