ទស្សនាខេត្តពោធិ៍សាត់នាគិម្ហៈរដូវ សហគមន៍ភូមិបណ្ដែតទឹកកំពង់លួង ស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់

ស្ថិតនៅចម្ងាយ ប្រហែល៥គ.ម ពីផ្លូវជាតិលេខ៥ ចំណុចប្រសព្វទីរួមស្រុកក្រគរ ។ កំពង់លួង ជាគោលដៅទេសចរណ៍ដ៏ស្រស់បំព្រង និងភូមិបណ្ដែតទឹកដែលបង្ហាញដល់ភ្ញៀវទេសចរ ពីទំនៀមទម្លាប់ ប្រពៃណីជំនឿ សាសនាចម្រុះរបស់ប្រជាជនសហគមន៍ ជាពិសេសមុខរបរជាមូលដ្ឋានរបស់ប្រជានេសាទ តាមរដូវកាល ដែលជាជីវភាពមួយបន្តមករាប់តំណមនុស្សតាំងពីបុរាណកាល ។

បច្ចុប្បន្នភ្ញៀវទេសចរ អាចជួលទូកជិះកម្សាន្ត ទស្សនាភូមិបណ្តែតទឹក ព្រៃរនាម ការនេសាទបែបប្រពៃណី និងថ្ងៃលិចដ៏ស្រស់ស្រទន់លើផ្ទៃបឹងទន្លេសាប ។

ទីតាំងសហគមន៍ទេសចរណ៍កំពង់លួង: https://maps.app.goo.gl/mc16sdBudkufCx3A8