មន្ទីរទេសចរណ៍ខេត្តកណ្ដាល បានសហការជាមួយរដ្ឋបាលស្រុកពញាឮ ចុះរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងអនាម័យ ជុំវិញបរិវេណរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ

(ខេត្តកណ្ដាល)៖ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តកណ្ដាល បានសហការជាមួយរដ្ឋបាលស្រុកពញាឮ ចុះរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងអនាម័យ ជុំវិញបរិវេណរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យមាឃបូជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។