មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងសុវត្ថិភាពទូកដឹកជញ្ជូនទេសចរតាមផ្លូវទឹក ក្នុងខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនៃគម្រោង TIIG2 របស់ក្រសួងទេសចរណ៍

(ខេត្តព្រះសីហនុ)៖ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងសុវត្ថិភាពទូកដឹកជញ្ជូនទេសចរតាមផ្លូវទឹក ក្នុងខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនៃគម្រោង TIIG2 របស់ក្រសួងទេសចរណ៍ ដោយមានសិក្ខាកាមមកពីសហគមន៍ទេសចរណ៍កោះរ៉ុង ក្រុមហ៊ុនភ្នាក់ងារដឹកជញ្ជូននានា និងបងប្អូនម្ចាស់ទូកធ្វីសេវាកម្មទូកទេសចរណ៍ សរុបចំនួន ៣៥រូប។