មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញលើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដល់សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់លែងកៅ ដែលស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី

(ខេត្តមណ្ឌលគិរី)៖ នាថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញលើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដល់សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់លែងកៅ ដែលស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយមានសិក្ខាកាមចូលរួមចំនួន ១៤នាក់ ជាបងប្អូនជនជាតិដើមភាគតិច(ព្នង)។