អាហារដ្ឋានព្រៃកោងកាង ស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូក្រសារ ក្រុងកែប

មកស្គាល់កន្លែងកម្សាន្ដមួយកន្លែង នៅលើដែនដីខេត្តកែប ដែលកំពុងលាក់ខ្លួនក្បែឆ្នេរកោងកាង។ ទាំងបរិយាកាស ទាំងអនាម័យ ទាំងសោភ័ណ្ឌភាព ទាំងទេសភាព​ បានកំពុងបង្ហាញសម្រស់ដ៏ល្អឯក កំពុងទាកទាញភ្ញៀវទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុកមកលេងលំហែ។

អាហារដ្ឋានព្រៃកោងកាង ស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូក្រសារ ក្រុងកែប មានចម្ងាយត្រឹមតែ ១៤គីឡូមែត្រប៉ុណ្ណោះពីរង្វង់មូលទុរ៉េន ខេត្តកំពត និងចម្ងាយប្រមាណ ១១គីឡូមែត្រប៉ុណ្ណោះ ពីផ្សារក្ដាមខេត្តកែប។