| |

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេលេីកទី៨ បានអញ្ជេីញទស្សនា និងត្រួតពិនិត្យការសម្តែងសាកល្បងទស្សនីយភាពសិល្បៈ សម្រាប់ត្រៀមក្នុងពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤

ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤- ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេលេីកទី៨ បានអញ្ជេីញទស្សនា និងត្រួតពិនិត្យការសម្តែងសាកល្បងទស្សនីយភាពសិល្បៈ សម្រាប់ត្រៀមក្នុងពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលមានការចូលរួួមពីថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងលោកគ្រូ អ្នកគ្រូ សមាជិក សមាជិកា សិល្បករ សិល្បការិនី និងតារាចម្រៀង។