| |

កិច្ចប្រជុំលើកទី១ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ, ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំនៃទីស្តីការ គណៈរដ្ឋមន្រ្តី ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានចូលរួមកិច្ចប្រជុំលើកទី១ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ និងមានចូលរួមពីឯកឧត្តមរដ្ឋមន្រ្តី ដែលជា អនុប្រធាន ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលខេត្ត និងអភិបាលរងខេត្ត ដែលជាសមាជិក។ នាឱកាសកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើបទអន្តរាគមន៍ចែករំលែកអំពីបច្ចប្បន្នភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីៗ ពិសេសគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ៣» និងទិសដៅកែទម្រង់មុតស្រួចមួយចំនួនទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និង បរិយាបន្ន។