កិច្ចពិភាក្សាស្តីពីការជម្រុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងខេត្តជាំងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ MEI Yi អគ្គនាយកទេសចរណ៍ និងវប្បធម៌ខេត្តជាំងស៊ី (Jiangxi) និងជាលេខារងក្រុមការងារភាពជាអ្នកដឹកនាំនៃបក្សកុម្មុយនីស្តចិន ស្តីពីការជម្រុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងខេត្តជាំងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន។
ជាលទ្ធផល ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ទៅវិញទៅមក ពិសេសការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍វប្បធម៌អង្គរវត្តរបស់កម្ពុជាឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋក្នុងខេត្តជាំងស៊ី ជំរុញលំហូរភ្ញៀវទេសចរចិនមកកាន់កម្ពុជាឲ្យកាន់តែច្រើន ព្រមជាមួយការជំរុញឲ្យមានជើងហោះហើរត្រង់ពីខេត្តជាំងស៊ីមកកាន់កម្ពុជានាពេលអនាគតខាងមុខ ក៏ដូចជាគាំទ្រដល់ការរៀបចំសកម្មភាពរួមគ្នាក្នុងការអនុវត្តយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤” និង “ឆ្នាំទស្សនាសៀមរាប២០២៤”។
![](https://asset.cambodia.gov.kh/tourism/2024/04/IMG_6125-1024x682.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/04/IMG_6126-1024x683.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/04/IMG_6127-1024x683.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/04/IMG_6128-1024x682.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/04/IMG_6129-1024x682.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/04/IMG_6130-1024x683.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/04/IMG_6131-1024x683.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/04/IMG_6132-1024x682.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/04/IMG_6133-1024x683.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/04/IMG_6134-1024x683.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/04/IMG_6135-1024x683.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/04/IMG_6136-1024x683.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/04/IMG_6137-1024x683.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/04/IMG_6138-1024x682.jpeg)
![](https://asset.cambodia.gov.kh/tourism/2024/04/IMG_6139-1024x682.jpeg)