ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចូលរួមពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់
ភ្នំពេញ, ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចូលរួមពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយចារឹកជាបាវចនារបស់ប្រទេសជាតិគឺ “ជាតិ សាសនា ព្រះមហាក្សត្រ” នេះគឺបានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តដោយខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍សាសនាផ្សេងៗទៀត និងខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម។
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-01_10-07-39-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-01_10-07-46-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-01_10-07-50-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-01_10-07-53-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-01_10-07-56-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-01_10-07-59-684x1024.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-01_10-08-02-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-01_10-08-04-1024x768.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-01_10-08-06-1024x768.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-01_10-08-09.jpg)