ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយ លោក William James Willis អ្នកពិគ្រោះយោបល់អន្តរជាតិនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍
ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយ លោក William James Willis អ្នកពិគ្រោះយោបល់អន្តរជាតិនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើបទពិសោធន៍នៃកិច្ចសហប្រតិបត្តិការ ការអនុវត្តគម្រោងហិរញ្ញប្បទាននាពេលកន្លងមក និងពិនិត្យលើលទ្ធភាពនៃភាពជាដៃគូ សំដៅជំរុញការអភិវឌ្ឍគម្រោងហិរញ្ញប្បទានឱ្យកាន់តែប្រសើឡើង និងមានភាពប្រទាក់ក្រឡាជាមួយនឹងសសរស្ដម្ភយុទ្ធសាស្រ្ត បង្កើន៥ និងអភិវឌ្ឍ៣ ឲ្យកាន់តែជោគជ័យថែមទៀត។
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-18_18-52-26-2-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-18_18-52-26-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-18_18-52-27-2-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-18_18-52-27-3-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-18_18-52-27-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-18_18-52-28-2-1024x682.jpg)
![](https://asset.cambodia.gov.kh/tourism/2024/04/photo_2024-04-18_18-52-28-1024x683.jpg)