| |

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចូលរួមពិធី “បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤”

ភ្នំពេញ, ថ្ងៃអង្គារ ទី0២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមពិធី “បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ជាឱកាសក្នុងការបញ្ចេញសក្តានុពលសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសអាស៊ាន ដោយបានលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមដូចជា តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ជំរុញការថាមពលកកើតឡើងវិញ និងប្រកបចីរភាព (ASEAN energy grid connectivity and ASEAN renewable energy and sustainability), កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន (Cambodia – Gateway to ASEAN) និង ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកំណើនប្រកបដោយបរិយាបន្ន (Leveraging Technology for Inclusive Growth)។