| |

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយសមាគមតន្ត្រីករកម្ពុជា ក្នុងសកម្មភាពលើកកម្ពស់បេតិកភណ្ឌវប្បធម៌កម្ពុជា

ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយសមាគមតន្ត្រីករកម្ពុជា ក្នុងសកម្មភាពលើកកម្ពស់បេតិកភណ្ឌវប្បធម៌កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងសមាគមតន្ត្រីករ។ បន្ថែមលេីការយល់ឃេីញពីកេរដំណែលនៃតន្ត្រីបុរាណខ្មែរដ៏យូរអង្វែង ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់របស់សមាគមក្នុងការបណ្តុះនូវអត្តសញ្ញាណវប្បធម៌របស់ប្រជាជនកម្ពុជា ជាពិសេសយុវជន។ លោក ឯល ប៉ុនណា ប្រធានក្រុមការងារ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់សមាគមតន្ត្រីករកម្ពុជា។ បន្ថែមលេីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលេីកឡេីងពីឱកាសរបស់សមាគមក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗដែលរៀបចំឡេីងដោយក្រសួងទេសចរណ៍។ កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌតន្ត្រីដ៏សម្បូរបែបរបស់កម្ពុជា ស្របតាមកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់វិស័យទេសចរណ៍វប្បធម៌ និងការអប់រំនៅក្នុងប្រទេស៕