កិច្ចប្រជុំក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ

ក្រសួងផែនការ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤- លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចូលរួមប្រជុំក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានបានដឹកនាំកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ (សរសេរកាត់ ក.ជ.អ.ជ.) បន្ទាប់ពីមានសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាព ក.ជ.អ.ជ. របស់រាជរដ្ឋាភិបាល កន្លងទៅនេះ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង៖ (១)ផ្សព្វផ្សាយអនុក្រឹត្យលេខ ០៦អនក្រ.បក. ស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីការបង្កើត ក.ជ.អ.ជ. (២)ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ៦០សសរ របស់រាជរដ្ឋាភិបាលស្តីពីការតែងតាំងសមាសភាព ក.ជ.អ.ជ. និង (៣)បទបង្ហាញរបាយការណ៍សង្ខេប និងវឌ្ឍនភាពស្តីពីស្ថានភាពអាហារូបត្ថម្ភអនុវត្តកន្លងមក។