មន្ទីរទេសចរណ៍ខេត្តស្វាយរៀង សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំស្ដីពី “ការងារវិមជ្ឈការ និងវិសហមជ្ឈការ”

ស្វាយរៀង ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤-មន្ទីរទេសចរណ៍ខេត្តស្វាយរៀង សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំស្ដីពី “ការងារវិមជ្ឈការ និងវិសហមជ្ឈការ” ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង និងមានការចូលរួមពីមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្វាយរៀង ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ក្រុង ស្រុក សរុបប្រមាណ ៣១រូប។