វគ្គពង្រឹងសមត្ថភាពឆ្នាំឆ្នេរសមុទ្រ និងឆ្មាំអាងទឹក

ខេត្តព្រះសីហនុ, ថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារស៊ីប្រីស ក្រោមអធិបតីភាព លោកយិន ណាត ប្រធាននាយកដ្ឋានវិនិយោគ និងជានាយកចាត់ចែងហិរញ្ញវត្ថុគម្រោង GMS IIG និងលោកតាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានសហការជាមួយសាលាបង្រៀនហែលទឹក មើម៉េធ បានបិទវគ្គបណ្តុះបណ្តាលស្ដីពីការពង្រឹងសមត្ថភាពឆ្មាំឆ្នេរសមុទ្រ និងឆ្មាំអាងហែលទឹក រយៈពេល៥ថ្ងៃពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ដែលមានមេរៀន និងសកម្មភាពសំខាន់ៗដូចជា៖
១.ការជួយសង្គ្រោះនៅក្នុងអាងទឹក ២.ការជួយសង្គ្រោះនៅក្នុងទឹកសមុទ្រ ៣.ការជួយសង្គ្រោះបឋមនៅលើគោក ដោយមានការចូលរួមពីសិក្ខាកាមសរុប២៧នាក់ ក្នុងនោះមន្ត្រីឆ្មាំឆ្នេររបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុចំនួន២០នាក់ ឆ្មាំឆ្នេរនៅរមណីយដ្ឋានបេអហ្វឡាចំនួន៤នាក់ និងឆ្មាំឆ្នេរនៅតាមរមណីយដ្ឋាននៅកោះរ៉ុងចំនួន៣នាក់។