|

ឯកជន: សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

ទូលព្រះបង្គំ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ សូមថ្វាយនូវអភិវន្ទនាការដ៏ខ្ពង់ខ្ពស់បំផុត ក្រាបថ្វាយនូវព្រះសព្ទសាធុការពរជ័យ មង្គល សិរីវឌ្ឍនា មហាប្រសើរគ្រប់ប្រការ សូមព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ទ្រង់មានព្រះរាជជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជកាយពលមាំមួន និងព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទួតជាអណាប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា។

ទូលព្រះបង្គំ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ សូមដង្ហែតាមព្រះរាជតម្រិះ និងព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុត ជាពិសេសព្រះគំរូវីរភាពរបស់ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង ដែលព្រះអង្គ ទ្រង់ពោរពេញដោយព្រះរាជហឫទ័យស្នេហាជាតិ មាតុភូមិ និងប្រជារាស្រ្តជាកូនចៅ ចៅទួតប្រកបដោយព្រះព្រហ្មវិហារធម៌ និងព្រះរាជហឫទ័យសណ្តោសប្រណីក្រៃលែង។