| |

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ចម ក្រស្នា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធជាផ្លូវការ ក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ចម ក្រស្នា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធជាផ្លូវការ ក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា និងការបើកដំណើរការជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា ជាលើកដំបូង។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល និងមានការអញ្ជេីញចូលរួមជាកិត្តិយសពីលោកជំទាវបណ្ឌិតទេសរដ្ឋមន្ត្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា, លោក Tan Sri Tony Fernandes ស្ថាបនិកនៃក្រុមហ៊ុន អ៊ែរអេស៊ា អេវីអេសិន គ្រុប និងជាម្ចាស់ក្រុមហ៊ុន សម្ព័ន្ធមេ Capital A, តំណាងស្ថានទូតនានា ថ្នាក់ដឹកនាំ បុគ្គលិកជាន់ខ្ពស់ជាតិ-អន្តរជាតិ និងនាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា នៃប្រទេសដ៏ទៃទៀតមានដូចជា៖ ម៉ាឡេស៊ី ថៃឡង់ដ៏ ហ្វីលីពីន និងឥណ្ឌូនេស៊ីផងដែរ។