|

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ បានឧបត្ថម្ភនូវថវិកាចំនួន ១០ ០០០ ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា

ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ – ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពាំនាំអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ នូវថវិកាចំនួន ១០ ០០០ ដុល្លារអាមេរិក ឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា នាឱកាសអបអរសាទរខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាព និងភាពធន់នឹងអាកាសធាតុ”។