| |

កម្មវិធីប្រកួតក្រុមភ្លេងកាយរឹទិ្ធ ថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ ”ភ្លេងក្នុងសន្តិភាព”

ភ្នំពេញ, ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤ បានចូលរួមជាអធិបតីក្នុងកម្មវិធីប្រកួតក្រុមភ្លេងកាយរឹទិ្ធ ថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ ”ភ្លេងក្នុងសន្តិភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

កម្មវិធីនេះមានការចូលរួមពីយុវជនកាយរឹទ្ធិ កាយរឹទ្ធនារី យុវជនកាកបាទក្រហមកម្ពុជា ស.ស.យ.ក. សិស្សានុសិស្ស និងនិស្សិតជាច្រើនរូប ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពដល់កាយរឹទ្ធិជំទង់ឱ្យមានសក្ដានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ផងដែរ។