|

កិច្ចប្រជុំក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង ដែលរៀបចំនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ – ឯកឧត្តម មុយ សែ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារ ចូលរួមក្នុងកិច្ចប្រជុំក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង ដែលរៀបចំនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការចូលរួមពីតំណាងក្រសួងមួយចំនួន ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។