កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍រវាងកម្ពុជា និងក្រុង Zhengzhou

ភ្នំពេញ, ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤- ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានទទួលជួប លោក MA Zhifeng អភិបាលរងក្រុង Zhengzhou នៃខេត្តហឺណាន ប្រទេសចិន និងគណៈប្រតិភូ ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍រវាងកម្ពុជា និងក្រុង Zhengzhou នៅទីស្តីការក្រសួងទេសចរណ៍។