វគ្គគាំទ្រពង្រឹង​សមត្ថភាព​ជំនាញទេសចរណ៍​ ដល់សិក្ខាកាមសរុបចំនួន​ ១៧នាក់​ ស្រី១៥នាក់​ នៅមន្ទីរទេសចរណ៍ខេត្តក្រចេះ

វគ្គគាំទ្រពង្រឹង​សមត្ថភាព​ជំនាញទេសចរណ៍​ ដល់សិក្ខាកាមសរុបចំនួន​ ១៧នាក់​ ស្រី១៥នាក់​ ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍កន្លងមកនៅមន្ទីរទេសចរណ៍ខេត្តក្រចេះ។

(ក្រចេះ)​៖​ ថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០២៤​ មន្ទីរទេសចរណ៍ខេត្តក្រចេះ និងកម្មវិធីបណ្តុះបណ្តាលហូកា(Hoka) របស់កម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) នៃអង្គការស្វីសខន់ថាក់ (swisscontact)​ បានរៀបចំវគ្គគាំទ្រពង្រឹង​សមត្ថភាព​ជំនាញទេសចរណ៍​ ដល់សិក្ខាកាមសរុបចំនួន​ ១៧នាក់​ ស្រី១៥នាក់​ ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍កន្លងមកនៅមន្ទីរទេសចរណ៍ខេត្តក្រចេះ​។ សិក្ខាកាមទាំងអស់បានពង្រឹងសមត្ថភាពបន្ថែមលេីជំនាញ​ ការទំនាក់ទំនង​ ការផ្ដល់សេវាប្រណីត​ ការដោះស្រាយបញ្ហា​ និងការបម្រេីសេវាកម្មម្ហូបអាហារ​ និងភេសជ្ជៈជូនភ្ញៀវ។ បន្ថែមពីនេះ​ សិក្ខាកាមក៏បានអនុវត្តផ្ទាល់លេីការទទួលការកក់ពីភ្ញៀវ​ ការរៀបចំតុអាហារ​ ការកាន់ចាន​ ស្លាព្រា​ កាំបិត​ សម​ ថាស​ និងកែវ​ផងដែរ។