មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា)

មណ្ឌលគិរី ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ – មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ដើម្បីឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគម្រោងហូកា ក្នុងដំណាក់កាលទី២ (២០២១-២០២៤) អមដោយពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជំនាញ “សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ និងគេហកិច្ច” ក្រោមការគាំទ្រពីគណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ ស្វីស ខន់ថាក់ ដោយមានការចូលរួមពីរដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធក្នុងខេត្ត និងម្ចាស់អាជីវកម្មទេសចរណ៍ជាសិក្ខាកាម សរុបចំនួនៈ៨០នាក់ ក្រោមអធិបតីភាព ឯកឧត្តម ងិន សុវិមាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី សាលប្រជុំមន្ទីរទេសចរណ៍ខេត្ត។