| |

ទស្សនកិច្ចទៅកាន់ឧទ្យានជាតិជ័យវរ្ម័ន-នរោត្ដមភ្នំគូលែន

សៀមរាប, ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤- ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អមដំណើរដោយ មន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថានខេត្ត អាជ្ញាធរជាតិអប្សារា រដ្ឋបាលស្រុកបន្ទាយស្រី និង រដ្ឋបាលស្រុកស្វាយលើ អញ្ជើញចុះទស្សនកិច្ចទៅកាន់ឧទ្យានជាតិជ័យវរ្ម័ន-នរោត្ដមភ្នំគូលែន រួមមាន៖ តំបន់ទឹកធ្លាក់ ព្រះអង្គធំ និងទស្សនាតំបន់លិង្គ១០០០ ដើម្បីសិក្សាពិនិត្យនិងរៀបចំតំបន់រមណីយដ្ឋានភ្នំគូលែន ឱ្យកាន់តែមានភាពទាក់ទាញ សាកសមជារបៀងទេសចរណ៍ធម្មជាតិនៅក្នុងនោះ ដើម្បីក្លាយជាគោលដៅទេសចរណ៍ជំនឿ សាសនា ធម្មជាតិ និងផ្សងព្រេងផងដែរ។