ពិធីបើកជាផ្លូវការនៃការមកដល់របស់កប៉ាល់ MV Doulos Hope ដែលជាកប៉ាល់បណ្ណាល័យបណ្ដែតទឹក នៅកំពង់ផែស្វយ័តក្រុងភ្នំពេញ រាជធានីភ្នំពេញ

ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម ហោ មុនីរ័ត្ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចូលរួមជាអធិបតីភាពក្នុងពិធីបើកជាផ្លូវការនៃការមកដល់ របស់កប៉ាល់ MV Doulos Hope ដែលជាកប៉ាល់បណ្ណាល័យបណ្ដែតទឹក នៅកំពង់ផែស្វយ័តក្រុងភ្នំពេញ រាជធានីភ្នំពេញ។ កម្មវិធីនេះ មានការចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងភ្ញៀវកិត្តិយសមកពីស្ថាប័នពាក់ព័ន្ធនានា ប្រមាណ ៨០រូប។

សូមបញ្ជាក់ថា នាវានេះ មានអ្នកដំណើរ និងក្រុមនាវិកស្ម័គ្រចិត្តសរុបចំនួន ១២០ នាក់ មកពី ៣០ប្រទេសលើពិភពលោក ហើយការចូលចតនៅភ្នំពេញនេះ ក្នុងគោលបំណងចែករំលែកចំណេះដឹងតាមរយៈការបើកឲ្យអាន លក់សៀវភៅ និងសម្ភារសិក្សាជាច្រើន ព្រមទាំងធ្វើកម្មវិធីសប្បុរសធម៌នានាសម្រាប់ប្រជាជនកម្ពុជាផងដែរ។