| |

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីដង្ហែ និងព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ភ្នំពេញ, ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីដង្ហែ និងព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីបានចាប់ផ្ដើមដោយរំកិលព្រះមញ្ជូសាតម្កល់លើព្រះទីនាំងនាគរាជដើម្បីចាប់ផ្ដើមពិធីដង្ហែព្រះបរមសព និងចេញដំណើរពីតិរវិថីព្រះស៊ីសុវត្ថិ មុខវត្តឧណ្ណាលោម រហូតដល់ទីតាំងព្រះមេរុ ខាងមុខវត្តបទុមវតី ដែលជាទីតាំងប្រារព្ធព្រះរាជពិធី៕