| |

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជេីញជាអធិបតីក្នុងពិធីបិទ មហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ប្រចាំឆ្នាំ២០២៤

សៀមរាប, ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជេីញជាអធិបតីក្នុងពិធីបិទ មហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ប្រចាំឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតសុខា ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះត្រូវបានបេីកកាលពីថ្ងៃទី៦ ខែមិថុនា កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ JCI Cambodia និងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះ ប្រកបដោយភាពជោគជ័យ និងបានបង្ហាញពីការទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកចូលរួមប្រមាណជិត ៥ពាន់នាក់ មកពីជាង ៥០ប្រទេស។