គោលបំណង

ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបង្កើនភាពទុកចិត្តដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍

មូលដ្ឋានគតិយុត្ត

  • ព្រះរាជក្រមលេខ នស/រកម/០៦០៩/០០៧ ចុញថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ច្បាប់ស្តីពីទេសចរណ៍
  • ប្រកាសរួមលេខ ៩៩៧ សហវ.ប្រក ចះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការ ផ្តល់សេវាធារណៈរបស់ក្រសួងទេសចរណ៍
  • ប្រកាសលេខ ០៤១ ប្រក ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ស្តីពីការផ្តល់អាជ្ញាបណ្ណទេសចរណ៍ដល់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍

អតិថិជនដែលមានសិទ្ធទទួលសេវា

ជនជាតិខ្មែរ ជនជាតិបរទេស នីតិបុគ្គល

ស្តង់ដារសេវា

តម្លៃសេវាមានរយៈពេលផ្តល់សេវាសុពលភាព
៨០០,០០០ រៀល២៨ ថ្ងៃ (ថ្ងៃធ្វើការ)០១ ឆ្នាំ

តម្រូវការឯកសារ

តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖ចំនួន
លិខិតបញ្ជាក់ទីតាំងប្រកបអាជីវកម្ម១ច្បាប់
វិញ្ញាបនបត្រឬលិខិតបញ្ជាក់ចុះបញ្ចីពាណិជ្ជកម្ម១ច្បាប់
លិខិតតម្កល់ប្រាក់ធនាគារទទួលស្គាល់ដោយក្រសួង១ច្បាប់
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (ថតចម្លង)១ច្បាប់
រូបថតអ្នកគ្រប់គ្រង(៤x៦)៣សន្លឹក
បង្កាន់ដៃបង់ប្រាក់១ច្បាប់

នីតិវិធីនៃការផ្ដល់សេវា៖

មានចំនួន ០៥ ដំណាក់កាល

  1. ក្រុមការងារអាជ្ញាបណ្ណទេសចរណ៍ (ទទួលពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ បង្គាន់ដែទទួលប្រាក់ និងបញ្ជូនឯកសារទៅនាយកដ្ឋានជំនាញ)
  2. នាយកដ្ឋានជំនាញ(បញ្ជូនទៅថ្នាក់អគ្គនាយកដ្ឋានទេសចរណ៍)
  3. ថ្នាក់អគ្គនាយកទេសចរណ៍ (បញ្ជូនទៅថ្នាក់ដឹកនាំក្រសួង)
  4. ថ្នាក់ដឹកនាំក្រសួង(រដ្ឋមន្រ្តីចុះហត្ថលេខា និងបញ្ជូនទៅនាយកដ្ឋានរដ្ឋបាល)
  5. នាយកដ្ឋានរដ្ឋបាល (ចុះលេខ និងបញ្ជូនមកក្រុមការងារអាជ្ញាបណ្ណទេសចរណ៍)

ទីតាំងទទួលសេវា

អង្គភាពក្រុមការងារអាជ្ញាបណ្ណទេសចរណ៍ នៃក្រសួងទេសចរណ៍

  • អាសយដ្ឋានៈ ដីឡូត៍លេខ៣ អា ផ្លូវលេខ ១៦៩ សង្កាត់វាលវង់
    ខណ្ឌ៧មករា រាជធានីភ្នំពេញ កម្ពុជា
  • ទូរសព្ទ : ០២៣ ៥ ៣១០ ៩៩៩
  • សារអេឡិចត្រូនិច : admin@mot.gov.kh

ការិយាល័យច្រកចេញចូលតែមួយ

  • អាសយដ្ឋានៈ ដីឡូត៍លេខ៣ អា ផ្លូវលេខ ១៦៩ សង្កាត់វាលវង់
    ខណ្ឌ៧មករា រាជធានីភ្នំពេញ កម្ពុជា
  • ទូរសព្ទ : ០២៣ ៥ ៣១០ ៩៩៩
  • សារអេឡិចត្រូនិច : admin@mot.gov.kh

ស្នើរសុំតាមប្រព័ន្ធអេឡិកត្រូនិក

www.tourism.gov.kh

ឯកសារពាក់ព័ន្ធនឹងការផ្តល់សេវា