បុណ្យសមុទ្រ ២០២៤

ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”

ពីថ្ងៃទី១៣ កើត ដល់ ថ្ងៃទី១៥ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ដល់ ១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត

សាវតា៖

  • ពិធីបុណ្យសមុទ្រត្រូវបានរាជរាដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកចុងសប្តាហ៍ទីមួយនៃខែធ្នូរៀងរាល់ឆ្នាំ។
  • រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យរៀបចំធ្វើពិធីបុណ្យនេះឡើងតាមបណ្តាខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រ ដោយឈរលើគោលការណ៍ផ្លាស់វេនគ្នាជារៀងរាល់ឆ្នាំបន្ទាប់ពីឆ្នេរសមុទ្រសកម្ពុជា បានចូលជាសមាជិកនៃក្លឹបឆ្នេរសមុទ្រដ៍ស្អាតជាងគេបំផុតនៅលើពិភពលោក។
  • ពិធីបុណ្យសមុទ្រលើកទី ១ ឆ្នាំ២០១១ ឆ្លងចូល ឆ្នាំ២០១២ ប្រារព្ធឡើងនៅខេត្តព្រះសីហនុ
  • ពិធីបុណ្យសមុទ្រលើកទី ២ ឆ្នាំ២០១៣ ប្រារព្ធឡើងនៅខេត្តកែប
  • ពិធីបុណ្យសមុទ្រលើកទី ៣ ឆ្នាំ២០១៤ ប្រារព្ធឡើងនៅខេត្តកោះកុង
  • ពិធីបុណ្យសមុទ្រលើកទី ៤ ឆ្នាំ ២០១៥ ប្រារព្ធឡើងនៅខេត្តកំពត
  • ពិធីបុណ្យសមុទ្រលើកទី ៥ ឆ្នាំ ២០១៦ ប្រារព្ធឡើងនៅខេត្តព្រះសីហនុ
  • ពិធីបុណ្យសមុទ្រលើកទី ៦ ឆ្នាំ ២០១៧ ប្រារព្ធឡើងនៅខេត្តកែប
  • ពិធីបុណ្យសមុទ្រលើកទី ៧ ឆ្នាំ ២០១៨ ប្រារព្ធឡើងនៅខេត្តកោះកុង
  • ពិធីបុណ្យសមុទ្រលើកទី ៨ ឆ្នាំ ២០១៩ ប្រារព្ធឡើងនៅខេត្តកំពត
  • ឆ្នាំ២០២០ និង ឆ្នាំ២០២១ ពិធីបុណ្យសមុទ្រ បានផ្អាកដោយសារការរីករាលដាលជំងឺកូវីដ-១៩
  • ពិធីបុណ្យសមុទ្រលើកទី ៩ ចាប់ផ្តើមធ្វើបន្តឡើងវិញ ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ
  • ពិធីបុណ្យសមុទ្រលើកទី ១០ ឆ្នាំ២០២៣ ប្រារព្ធឡើងនៅខេត្តកែប
  • ពិធីបុណ្យសមុទ្រលើកទី ១១ ឆ្នាំ២០២៤ នឹងប្រារព្ធធ្វើឡើងនៅខេត្តកំពត

គោលបំណង៖

  • គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាតដើម្បីបម្រើដល់ការអភិវឌ្ឍន៏ទេសចរណ៍ប្រកដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្ធផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឲ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិនិងអន្តរជាតិមកទស្សនាកាន់តែច្រើន។

ព័ត៌មានបុណ្យសមុទ្រ ២០២៤

No posts

រូបភាព និងវីដេអូ

ព្រឹត្តិការណ៍ដ៏ធំក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា «ពិធីបុណ្យសមុទ្រ» លើកទី១១ ជុំទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្នុងទឹកដីខេត្តកំពតយើង