ការចុះត្រួតពិនិត្យទីតាំងរៀបចំប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តកែប ដេីម្បី វាយតម្លៃលេីវឌ្ឍនភាពនៃការ រៀបចំទីតាំងប្រារព្វពិធី និងពិនិត្យសម្រេចចុងក្រោយទៅលេីដំណេីរការរៀបចំកម្មវិធីទាំងមូល

ខេត្តកែប ថ្ងៃសៅរ៍ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ និងជាប្រធានគណ:កម្មការអន្តរក្រសួង រៀបចំពិធីបុណ្យសមុទ្រ លេីកទី១០ ជុំទី៣ រួមជា មួយឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប និងឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកសមាជិកាគណ:កម្មការអន្តរក្រសួង បានចុះត្រួតពិនិត្យទីតាំងរៀបចំប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តកែប ដេីម្បី វាយតម្លៃលេីវឌ្ឍនភាពនៃការ រៀបចំទីតាំងប្រារព្វពិធី និងពិនិត្យសម្រេចចុងក្រោយទៅលេីដំណេីរការរៀបចំកម្មវិធីទាំងមូល ដេីម្បីធ្វេីយ៉ាងណា ឲ្យការរៀបចំប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុក ប្រកបដោយកិច្ចសហប្រតិបត្តិការជិតស្និត និងមានប្រសិទ្ធភាពខ្ពស់។ គួរបញ្ជាក់ផងដែរថា ពិធីបុណ្យសមុទ្រនេះ គឺជាកម្មវិធីប្រចាំឆ្នាំដ៏ល្អមួយដើម្បីបង្ហាញភាពស្រស់ស្អាតនៃតំបន់ឆ្នេរកម្ពុជា ស្មារតីកីឡា និងវប្បធម៌ខ្មែរដ៏ប្រពៃទៅកាន់ពិភពលោក។