មន្ទីរទេសចរណ៍ខេត្តក្រចេះចូលរួមពិធីបើក “កម្មវិធីហាត់ការវិជ្ជាជីៈ (Professional Industry Placement-PIP) នាខេត្តសៀមរាប

(សៀមរាប)៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ គ្រូបង្គោលនៃមន្ទីរទេសចរណ៍ខេត្តក្រចេះចំនួន ០៣រូប និងគ្រូបង្គោលសហគ្រាសចំនួន ០១រូប បានចូលរួមពិធីបើក “កម្មវិធីហាត់ការវិជ្ជាជីៈ (Professional Industry Placement-PIP) ក្រោមអធិបតីភាពឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីឯកឧត្តម ទេស ច័ន្ទគីរី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនៃអង្គការ SwissContact។