ឯកឧត្ដម​ សុខ​ សូកេន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ បានចុះពិនិត្យមើលការរៀបចំប្រទីបរបស់ក្រសួងទេសចរណ៍ ដែលបានសាងសង់ជិតរួចរាល់ដើម្បីត្រៀមតាំងបង្ហាញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អក​អំបុក និងសំពះ​ព្រះខែ

ភ្នំពេញ ថ្ងៃទី​១៨​ ខែ​វិច្ឆិកា​​ ឆ្នាំ​២០២៣ – ឯកឧត្ដម​ សុខ​ សូកេន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ បានចុះពិនិត្យមើលការរៀបចំប្រទីបរបស់ក្រសួងទេសចរណ៍ ដែលបានសាងសង់ជិតរួចរាល់ដើម្បីត្រៀមតាំងបង្ហាញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អក​អំបុក និងសំពះ​ព្រះខែនាពេលខាងមុខនេះ ។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អក​អំបុក​ និងសំពះ​ព្រះខែ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនឹងមានការបណ្ដែតប្រទីបរបស់ក្រសួង ស្ថាប័ន នៅទន្លេចតុមុខ មុខព្របរមរាជវាំង នាវេលាក្រោយថ្ងៃអស្ដង្គតក្នុងអំឡុងពេលទាំង៣ថ្ងៃ នៃព្រះរាជពិធី។