កម្មវិធីដាំដើមឈើដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីនៅក្នុងពិធីដាំដើមឈើចំនួន ១៣០០ដើមនាព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣
នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ មន្ទីរ អង្គភាព មន្ត្រីរាជការអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ក្រុមយុវជន ស.ស.យ.ក និងក្រុមយុវជនកាយរឹទ្ធិសរុបប្រមាណ ៨០០នាក់ នៅទីតាំងស្របតាមផ្លូវប្របមាត់សមុទ្រជាប់ឆ្នេរអង្កោល ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
សូមទស្សនាវីដេអូខាងក្រោម៖